កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី បែបបទ និងលក្ខខណ្ណនៃការទទួល ស្គាល់ក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យល្បែងពាណិជ្ជកម្ម”

កាលបរិច្ឆេទ៖ 21-03-2025 09:28 AM

ដោយមានការអនុញ្ញាតដ៏ខ្ពស់ខ្ពង់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, លោក ណុប សម្បត្ដិ អនុប្រធាននាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងប្រធានការិយាល័យអាជ្ញាបណ្ណ បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី បែបបទ និងលក្ខខណ្ណនៃការទទួល ស្គាល់ក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យល្បែងពាណិជ្ជកម្ម” នៅសាលប្រជុំនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងប្រកាសឱ្យកាន់តែពេញលេញ គ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។