កិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី  ដើម្បីពិភាក្សាលើ សេចក្ដីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម

កាលបរិច្ឆេទ៖ 7-02-2025 03:36 PM

នាព្រឹកថ្ងៃសុក្រ  ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទី ព្រឹក នៅអគារភាតរភាព សាល៧-៨ ជាន់ទី៧  នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម, លោកស្រីនាន បូនី អគ្គនាយករងនិយ័តករគណនេយ្យនិងសវនកម្ម,លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព, លោកស្រី តាំង ឈីវហុង ប្រធានការិយាល័យនីតិកម្មនិងដោះស្រាយវិវាទ លោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ និងលោកម៉ាច់ ដារ៉ា អនុប្រធានការិយាល័យនីតិកម្មនិងដោះស្រាយវិវាទ បាន ចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី  ដើម្បីពិភាក្សាលើ សេចក្ដីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាអ្នកច្បាប់ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងតំណាងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធចំនួន២៨ សរុបប្រមាណ៩០ រូប ។