កិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ លើ ការកំណត់ទិន្នន័យចេញពី "ការបោះពុម្ពពាក្យស្នើសុំ និងប្រកាសពន្ធ" ដែលមិនទាន់បានបង់ប្រាក់ពន្ធក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) សម្រាប់កត់ត្រាជាចំណូលបង្គររបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំរបស់ លោកស្រី ឃឺម ដារីយ៉ា

កាលបរិច្ឆេទ៖ 23-01-2025 10:12 AM

នារសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា គ.ស.២០២៥ វេលាម៉ោង ២:៣០ នាទីរសៀល ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយ លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យនិងពិភាក្សាជាមួយអគ្គនាយកដ្ឋានរតនាគារជាតិ លើ ការកំណត់ទិន្នន័យចេញពី "ការបោះពុម្ពពាក្យស្នើសុំ និងប្រកាសពន្ធ" ដែលមិនទាន់បានបង់ប្រាក់ពន្ធក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) សម្រាប់កត់ត្រាជាចំណូលបង្គររបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមការដឹកនាំរបស់ លោកស្រី ឃឺម ដារីយ៉ា អគ្គនាយិការងនៃអគ្គនាយកដ្ឋានរតនាគារជាតិ តាមប្រព័ន្ធអនឡាញ Zoom៕