សិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ” និង “សៀវភៅណែនាំស្ដីពីការស៊ើបអង្គេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ”

កាលបរិច្ឆេទ៖ 24-07-2024 02:17 PM

នាព្រឹក ថ្ងៃអង្គា ៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៨:០០ នាទី នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនៃនាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព និង លោក ម៉ាច់ ដារ៉ា អនុប្រធានការិយាល័យនីតិកម្មនិងដោះស្រាយវិវាទ បានចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “សៀវភៅណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ” និង “សៀវភៅណែនាំស្ដីពីការស៊ើបអង្គេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ” ។​