នារសៀលថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង នៃ ន.គ.ស. បានចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទ អ.ស.ហ.ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អនុប្រធានក្រុមប្រឹក្សា អ.ស.ហ. តាមប្រព័ន្ធ Zoom ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើ សេចក្តីព្រាងប្រកាសនៃការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវនកម្ម ក្នុងវិស័យធានារ៉ាប់រង កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយក លោក លោកស្រី អ្នកនាងកញ្ញា តំណាងនិយ័តករក្រោមឱវាទ អ.ស.ហ.ផងដែរ។