នារសៀល ថ្ងៃព្រហស្បតិ៍ ៨ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.), លោក លី កុសល និង លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋាននៃ ន.គ.ស. អមដោយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំក្រុមការងារសម្របសម្រួលកិច្ចការសម្រាប់ការទទួលការវាយតម្លៃសមាជិកភាពកម្ពុជា ពីវេទិកាសកលស្ដីពីតម្លាភាព និងការផ្លាស់ប្ដូរព័ត៌មានដើម្បីគោលបំណងពន្ធ តាមប្រព័ន្ធអនឡាញ Microsoft Team។