នាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម មន្ត្រីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី "ការត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ (Financial Statements Review Training)" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្ថាប័នបណ្តុះបណ្តាល TYMBA ដែលមានទីស្នាក់ការនៅ ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕