កម្មពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា “ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ” រវាងនិយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គមជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

កាលបរិច្ឆេទ៖ 19-02-2025 02:58 PM

ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, លោក លី កុសល ប្រធាននាយកទទួលបន្ទុករួមនាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព និងមន្ត្រីជំនាញ បានចូលរួមក្នុងកពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា “ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ” រវាងនិយ័តករមូលបត្រកម្ពុជា និងនិយ័តករសន្តិសុខសង្គមជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចពិធីនេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មេធាវី និងវិស័យឯកជនផងដែរ។