កិច្ចប្រជុំពិភាក្សាស្ដីពីការចូលរួមអភិវឌ្ឍវិស័យគណនេយ្យនៅកម្ពុជា រវាងនិយ័តករគណនេយ្យនិងសវនកម្ម និងក្លឹបគណនេយ្យកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន

កាលបរិច្ឆេទ៖ 19-02-2025 02:33 PM

នាព្រឹកថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស.២០២៥  នៅបន្ទប់ប្រជុំធំ អគារ “ក” ជាន់ទី១ នៃនិយ័តរគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការចូលរួមអភិវឌ្ឍវិស័យគណនេយ្យនៅកម្ពុជា រវាងនិយ័តករគណនេយ្យនិងសវនកម្ម និងក្លឹបគណនេយ្យកម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម និងមានការអញ្ចើញពីលោក សោភាន់ ចែត្រា ប្រធានក្លឹបគណនេយ្យកម្ពុជា ព្រមទាំងមានការចូលរួមពីលោកស្រីអគ្គនាយករង ន.គ.ស. និងមន្រ្ដីបច្ចេកទេសផងដែរ។