នារសៀលថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ គ.ស.២០២៥ វេលាម៉ោង ១៤:០០ នាទី លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយអនុប្រធាននាយកដ្ឋានបច្ចេកទេស និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប និងតំណាងអគ្គនាយកដ្ឋានរតនាគារជាតិអំពី “ផែនការ សម្រាប់គាំទ្រការអនុវត្តសកម្មភាពកែទម្រង់គន្លឹះ ក្រោមក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤" នៅសាលប្រជុំជាន់ទី៣ នៃអគ្គនាយកដ្ឋានរតនាគារជាតិ។