នាព្រឹកថ្ងៃអង្គារ ៦ រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំធំ អគារ “ក” ជាន់ទី១ នៃនិយ័តរគណនេយ្យនិងសវនកម្ម ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម បានដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញការអនុវត្តយុទ្ធសាស្ត្រនានារបស់ និយ័តករគណនេយ្យនិងសវនកម្ម ដោយមានការចូលរួមពីអនុប្រធាន និងសមាជិកនៃក្រុមការងារ ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃទៅលើវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តនានា ដែលបានដាក់ចេញដោយ ន.គ.ស.។