នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា គ.ស.២០២៥ វេលាម៉ោង ២:៣០ នាទី រសៀល លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព រួមទាំងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងផ្ដល់យោបល់ទៅលើសេចក្តីព្រាងប្រកាស ដូចខាងក្រោម៖
១. សេចក្តីព្រាងប្រកាសស្តីពីក្រមសីលធម៌បុគ្គលអភិវឌ្ឍអចលនវត្ថុ របស់ ន.អ.ប.
២.សេចក្តីព្រាងប្រកាសស្តីពីនីតិវិធីនៃការដោះស្រាយវិវាទក្នុងអាជីវកម្មអចលនវត្ថុដោយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ(ន.អ.ប.)
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. និងនិយ័តករក្រោមឱវាទ អ.ស.ហ.។