កិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា

កាលបរិច្ឆេទ៖ 21-01-2025 02:56 PM

នាព្រឹកថ្ងៃចន្ទ  ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា  គ.ស.២០២៥ វេលាម៉ោង ២:៣០ នាទី រសៀល តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Zoom) ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករងនិយ័តករគណនេយ្យនិងសវនកម្ម និងលោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព រួមទាំងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំបច្ចេកទេសនៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ. តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់

ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងផ្ដល់យោបល់ទៅលើសេចក្តីព្រាងដូចខាងក្រោម៖
១. របាយការណ៍វិភាគស្ថានភាពនៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ.
២. សេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការកែសម្រួលអនុក្រឹត្យស្ដីពីការបង្កើតគណៈកម្មាធិការដឹកនាំអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ របស់អគ្គលេខាធិការដ្ឋាន អ.ស.ហ.
៣.សេចក្ដីព្រាងប្រកាសស្ដីពីការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង របស់ ន.គ.ស.។
កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. អង្គភាពសវនកម្មផ្ទៃក្នុង អ.ស.ហ. និងនិយ័តករក្រោមឱវាទ អ.ស.ហ.។