កិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

កាលបរិច្ឆេទ៖ 10-12-2024 08:30 PM

នាសៀល ថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៤:៣០នាទី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយហ្សូម(Zoom) លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, អមដោយ លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនៃនាយកដ្ឋានកិច្ចការគតិយុត្តនិងអនុលោមភាព និងមន្រ្ដីជំនាញនៃ ន.គ.ស. បានចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិនិត្យ និងផ្តល់យោបល់

លើសេចក្ដីព្រាងប្រកាសចំនួន២ គឺ៖
១.សេចក្តីព្រាងប្រកាសស្ដីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ក្រុមហ៊ុនហូលឌីង របស់និយ័តករមូលបត្រកម្ពុជា
២.សេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់អ្នកជម្រះបញ្ជីក្នុងវិស័យធានារ៉ាប់រង របស់និយ័តករធានារ៉ាប់រងកម្ពុជា