នាសៀល ថ្ងៃចន្ទ ៩ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៤:៣០នាទី តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយហ្សូម(Zoom) លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពស់ខ្ពង់របស់ ឯកឧត្ដម ប៊ូ ថារិន
អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, អមដោយ លោក លី កុសល និងលោក ទឹម សត្យា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃ ន.គ.ស. បានចូលរួមកិច្ចប្រជុំបច្ចេកទេសនៃអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សានៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីពិនិត្យ និងផ្តល់យោបល់ លើ៖
១.សេចក្តីព្រាងប្រកាសស្ដីពី កាតព្វកិច្ចផ្តល់របាយការណ៍ ជូនដំណឹង និងស្នើសុំការអនុញ្ញាតរបស់បុគ្គលអភិវឌ្ឍអចលនវត្ថុ របស់ ន.អ.ប.
២.សេចក្តីព្រាងផែនការសកម្មភាពបីឆ្នាំរំកិល ២០២៤-២០២៦ របស់ ន.អ.ប.
៣.សេចក្តីព្រាងប្រកាសស្ដីពី បែបបទ និងនីតិវិធីនៃការដាក់ទណ្ឌកម្មចំពោះបុគ្គលប្រព្រឹត្តល្មើសនឹងច្បាប់ឬលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យធានារ៉ាប់រង របស់ ន.ធ.ក.