កិច្ចប្រជុំលើកទី២ របស់ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត គង់ ម៉ារី

កាលបរិច្ឆេទ៖ 19-11-2024 02:50 PM

នាថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា គ.ស.២០២៤ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យ និងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម អមដោយ លោក ទឹម សត្យា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ និង លោក ជីវ ហ៊ ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា ដែលជាសមាជិកនៃក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំពិភាក្សានេះ  ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត គង់ ម៉ារី  រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច។