នាព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា គ.ស.២០២៤ វេលាម៉ោង ៩:០០ ព្រឹក នៅនិយ័តករគណនេយ្យនិងសវនកម្ម ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក និយ័តករគណនេយ្យនិងសវនកម្ម, លោក ណុប សម្បត្តិ អនុប្រធាននាយកដ្ឋាន គ្រប់គ្រងវិជ្ជាជីវ:គណនេយ្យនិងសវនកម្ម អមដោយលោក សាយ សុខខេង ទីប្រឹក្សាបច្ចេកទេស និងមន្រ្តីជំនាញ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ថ្នាក់គ្រប់គ្រងរបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ គោលបំណងនៃជំនួបក្នុងថ្ងៃនេះ គឺដើម្បីពិនិត្យនិងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានចែងក្នុងអនុស្សរណៈ និងជំរុញអនុវត្តការងារនៃកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា។