នារសៀលថ្ងៃសុក្រ ៨ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា គ.ស.២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប អំពីតម្រូវការទីប្រឹក្សាបច្ចេកទេសរបស់និយ័តករគណនេយ្យនិងសវនកម្ម សម្រាប់គាំទ្រការអនុវត្តសកម្មភាពកែទម្រង់គន្លឹះ ក្រោមក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤"។