កិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.)

កាលបរិច្ឆេទ៖ 4-11-2024 09:15 AM

នារសៀលថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា គ.ស.២០២៤ វេលាម៉ោង ៣:០០ នាទីរសៀល ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (គ.ក.គ.ក.) ដោយមានការអញ្ជើញចូលរួម​ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ព្រមទាំងមានការចូលរួមពីសមាជិក និងលេខាធិការដ្ឋាន របស់គណៈកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា កិច្ចប្រជុំដើម្បីពិនិត្យនិងសម្រេចលទ្ធផលប្រឡងលើកទី១របស់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា តាមប្រព័ន្ធអនឡាញ ZOOM។