កិច្ចប្រជុំទ្វេភាគីជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី បែបបទ និងលក្ខខណ្ណនៃការទទួល ស្គាល់ក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យល្បែងពាណិជ្ជកម្ម”

កាលបរិច្ឆេទ៖ 4-11-2024 09:07 AM

នាព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា គ.ស. ២០២៤ វេលាម៉ោង ៩:០០នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពស់ខ្ពង់ពី ឯកឧត្ដម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, លោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ និងលោក ម៉ាច់ ដារ៉ា អនុប្រធានការិយាល័យនីតិកម្មនិងដោះស្រាយវិវាទ បានចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ដើម្បីប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងប្រកាសស្ដីពីនីតិវិធី បែបបទ និងលក្ខខណ្ណនៃការទទួល ស្គាល់ក្រុមហ៊ុនផ្ដល់សេវាសវនកម្មក្នុងវិស័យល្បែងពាណិជ្ជកម្ម” នៅសាលប្រជុំនៃអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមលើសេចក្ដីព្រាងប្រកាសឱ្យកាន់តែពេញលេញ គ្រប់ជ្រុងជ្រោយ និងមានសង្គតិភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។