កិច្ចប្រជុំពិភាក្សាលើកិច្ចការអាទិភាពក្នុងការគ្រប់គ្រងរតនាគារនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

កាលបរិច្ឆេទ៖ 17-10-2024 07:35 PM

នារសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា គ.ស.២០២៤ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស និង លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ បានទទួលជួប លោកស្រី Sha Wen ទីប្រឹក្សារតនាគារប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាលើកិច្ចការអាទិភាពក្នុងការគ្រប់គ្រងរតនាគារនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបន្ទប់ប្រជុំធំនៃនិយ័តករគណនេយ្យនិងសវនកម្ម អគារ "ក" ជាន់ទី១ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។