កិច្ចប្រជុំស្តីពីសេចក្តីព្រាងក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ 

កាលបរិច្ឆេទ៖ 16-10-2024 10:40 AM

នាព្រឹក ថ្ងៃពុធ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤, ឯកឧត្ដម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង, លោក ទឹម សត្យា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនាយកដ្ឋានកិច្ចការទូទៅ និងលោក ជីវ ហ៊ ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា បានចូលរួមកិច្ចប្រជុំស្តីពីសេចក្តីព្រាងក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ តាមរយៈប្រព័ន្ធវីដេអូ អនឡាញ ដែលដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ