កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ "ការផ្តល់ព័ត៌មានស្តីពីតម្រូវការទីប្រឹក្សាបច្ចេកទេស សម្រាប់គាំទ្រការអនុវត្តសកម្មភាពកែទម្រង់គន្លឹះ ក្រោមក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤"

កាលបរិច្ឆេទ៖ 14-10-2024 06:28 PM

នាព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា គ.ស. ២០២៤ វេលាម៉ោង ១០:០០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន, លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយ លោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានចូលរួមកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើ "ការផ្តល់ព័ត៌មានស្តីពីតម្រូវការទីប្រឹក្សាបច្ចេកទេស សម្រាប់គាំទ្រការអនុវត្តសកម្មភាពកែទម្រង់គន្លឹះ ក្រោមក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤" ជាមួយ លោក សេបាស្ទៀន ដ្យូប៊ុស ប្រធានក្រុម នៃកម្មវិធី EU4PFMCambodia នៅបន្ទប់ប្រជុំធំនៃនិយ័តករគណនេយ្យនិងសវនកម្ម អគារ "ក" ជាន់ទី១ នៃទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។