វគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តការងារសវនកម្មជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃការិយាល័យត្រួតពិនិត្យទី១និង២

កាលបរិច្ឆេទ៖ 14-10-2024 01:45 PM

នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា គ.ស.២០២៤ លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការអនុវត្តការងារសវនកម្ម ។

ន.គ.ស. បានសហការជាមួយ ក្រុមហ៊ុន អឺនស្ទ៍ អ៊ែន យ៉ាំង (ខេមបូឌា) ដើម្បីរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តការងារសវនកម្មជូនដល់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃការិយាល័យត្រួតពិនិត្យទី១និង២ នៃ    នាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវ:គណនេយ្យនិងសវនកម្ម។ វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងផ្ដល់ឱកាសជូនដល់ ថ្នាក់ដឹកនាំ និងមន្ដ្រីរបស់ ន.គ.ស. ឱ្យទទួលបានការយល់ដឹងបន្ថែមស្ដីពី វិធីសាស្ដ្រ នីតិវិធី និងការអនុវត្តការងារសវនកម្ម មានរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ ១១ ខែតុលា គ.ស.២០២៤ ។