កិច្ចប្រជុំ ក្រុមការងារបច្ចេកទេសស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណៈក្រោមអធិបតីភាព ឯកឧត្តម ងី តាយី

កាលបរិច្ឆេទ៖ 11-10-2024 08:18 PM

នាព្រឹកថ្ងៃសុក្រ ៩ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩:០០ នាទីព្រឹក នៅបន្ទប់ប្រជុំធំនៃនិយ័តករគណនេយ្យនិងសវនកម្ម, ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបច្ចេកទេសស្តង់ដាគណនេយ្យ សម្រាប់វិស័យសាធារណៈ អមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម និង​ លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានដឹកនាំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេសស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណៈ ដើម្បីពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖

១). សេចក្តីព្រាងស្តង់ដាគណនេយ្យសាធារណៈកម្ពុជា លេខ ១ ស្តីពី “ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ”, លេខ ២ ស្តីពី “របាយការណ៍លំហូរសាច់ប្រាក់” និង លេខ ១២ ស្តីពី “សន្និធិ”
២). សេចក្តីព្រាងប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាធារណៈកម្ពុជា ​លេខ ១, លេខ ២, លេខ ១២ 
៣). ទម្រង់និងមាតិកានៃរបាយការណ៍ហិរញ្ញវត្ថុ អនុលោមតាមគណនេយ្យមូលដ្ឋានសាច់ប្រាក់កែសម្រួល
៤). ផ្សេងៗ។