វិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង” ជូនដល់មន្ត្រីថ្មីរបស់ ន. គ. ស នៅអគារ ៣៤៥ ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកស្រី នាន បូនី

កាលបរិច្ឆេទ៖ 11-10-2024 10:54 AM

ថ្ងៃព្រហស្បត្ត៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព. ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៤ និយ័តករគណនេយ្យ និងសវនកម្ម (ន. គ. ស) បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង” ជូនដល់មន្ត្រីថ្មីរបស់ ន. គ. ស នៅអគារ ៣៤៥ ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកស្រី នាន បូនី អគ្គនាយករងនៃន.គ.ស. តំណាង ដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ ន. គ. ស.។ លោកស្រី អគ្គនាយករងក៏បានឡើងពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺជាការកសាងសមត្ថភាពទាំងផ្នែករឹង និងទន់ជូនដល់មន្រ្តីរបស់ន.គ.ស. ក៏ដូចជាយោងតាមផែនការអភិវឌ្ឍស្ថាប័នបច្ចុប្បន្នកម្ម១០ឆ្នាំ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្ម។ មុននឹងបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកស្រី អគ្គនាយករង បានសម្ដែងនូវការថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ លោក លោកស្រី  អ្នកនាង កញ្ញាដែលបានចំណាយពេលវេលាចូលរួមវគ្គបណ្តុះបណ្តាលក៏ដូចជា ក្រុមការងារនិងលោកគ្រូក្នុងការសម្របសម្រួលវគ្គក្នុងវគ្គបណ្តុះបណ្តាលមួយនេះ។ លោកស្រី អគ្គនាយរង សង្ឃឹមថា វគ្គបណ្តុះបណ្តាលមួយនេះនឹងផ្តល់នូវការយល់ដឹងបន្ថែមអំពីការគ្រប់គ្រង ក៏ដូចជារបៀបក្នុងការអនុវត្តការងារឱ្យកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។