នៅល្ងាចថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៤៖០០ នាទី លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយដោយ លោក លឹម ចាន់រតនៈ មន្រ្តីជំនាញ និងជាសមាជិកក្រុមការងារស្ថិរភាពហិរញ្ញវត្ថុនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) ក្នុងក្របខ័ណ្ឌទស្សនកិច្ចពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៤ (2024 Article IV Consultation) ជាមួយស្ថាប័នរាជរដ្ឋាភិបាល, អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិភាក្សាលើការវិវត្តន៍ ម៉ាក្រូសេដ្ឋកិច្ច, ទស្សនវិស័យ និងគោលនយោបាយ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ដឹកនាំដោយ លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងមានការអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំ និងមន្ដ្រីនៃនិយ័តករទាំងអស់ក្រោមឱវាទ អ.ស.ហ. ដោយផ្ដោតសំខាន់ទៅលើអន្ដរតំណរនៃអនុវិស័យនីមួយៗទៅលើវិស័យអចលនទ្រព្យ។