នាព្រឹកថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ទឹម សត្យា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ និង លោក ជីវ ហ៊ ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានវិទ្យា បានអញ្ជើញចូលរួមកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករមូលបត្រកម្ពុជា និងគណៈកម្មការរដ្ឋាភិបាលឌីជីថល ស្ដីពី “កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តី នៃ ន.ម.ក.” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។