កិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ "វឌ្ឍនភាពការងារលើការរៀបចំសេចក្តីព្រាងប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា" ដែលដឹកនាំដោយ ឯកឧត្ដម ជូ គឹមឡេង

កាលបរិច្ឆេទ៖ 19-09-2024 09:10 AM

នាព្រឹកថ្ងៃពុធ ១ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា គ.ស. ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន, លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយលោក ហេង សំណាង ប្រធានការិយាល័យស្តង់ដាគណនេយ្យសាធារណៈ បានចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ "វឌ្ឍនភាពការងារលើការរៀបចំសេចក្តីព្រាងប្រកាសស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចបញ្ជិកាគណនេយ្យនៃប្រតិបត្តិការថវិកាក្នុងគណនេយ្យថវិកា" ដែលដឹកនាំដោយ ឯកឧត្ដម ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  និងមានការចូលរួមពីតំណាង ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ដែលជាសមាជិកក្រុមការងារបច្ចេកទេសសម្រាប់រៀបចំ" សេចក្តីព្រាងប្រកាសស្តីពីការដាក់ឱ្យអនុវត្តគណនេយ្យថវិកា" តាមប្រព័ន្ធអនឡាញ Zoom។