នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា គ.ស.២០២៤ វេលា-ម៉ោង ៨:៣០ នាទីព្រឹក ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម លោក ណុប សម្បត្តិ អនុប្រធាននាយកដ្ឋាន អមដោយលោក សេង ម៉េងហ័រ មន្រ្តីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម បានចូលរួមកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “កិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍន៍វិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា” រវាង និយ័តករមូលបត្រកម្ពុជា និងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “កាលានុវត្តភាពតាមរយៈទីផ្សារមូលបត្រនៅកម្ពុជា” ។