កិច្ចប្រជុំដំបូងរបស់ក្រុមការងារលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់

កាលបរិច្ឆេទ៖ 18-09-2024 01:12 PM

នៅរសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា គ.ស.២០២៤ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយដោយ មន្រ្តីជំនាញជាសមាជិកក្រុមការងារ បានចូលរួមកិច្ចប្រជុំ និងពិភាក្សា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងជាប្រធានក្រុមការងារនៃក្រុមការងារទាំងពីរ​ដែលមានរបៀបវារៈដូចខាងក្រោម៖
១. កិច្ចប្រជុំដំបូងរបស់ក្រុមការងារលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
២. កិច្ចប្រជុំលើកទី២របស់ក្រុមការងាររៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ
៣. កិច្ចពិភាក្សាវឌ្ឍនភាពការងារអំពី “ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍”។