សិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់

កាលបរិច្ឆេទ៖ 17-09-2024 09:17 PM

ព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ 
លោកស្រី នាន បូនី អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយលោក ទឹម សត្យា អនុប្រធាននាយកដ្ឋានទទួលបន្ទុករួមនាយកដ្ឋានកិច្ចការទូទៅ,
លោកស្រី ហា សុគន្ធា ប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ និងលោក យេម ឆៃយ៉ា អនុប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកា និងទិសដៅការងារឆ្នាំ២០២៥ របស់ អ.ស.ហ. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។