នាថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា គ.ស.២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យ និងសវនកម្ម លោក ម៉ាច់ ដារ៉ា អនុប្រធានការិយាល័យ លោក ពេជ សុភាចារ និង
កញ្ញា ឡាំ ដាណេ មន្រ្តីនៃន.គ.ស. បានចូលរួមធ្វើបទបង្ហាញស្ដីពីកាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ និងទស្សនាទាន គោលការណ៍ទូទៅគណនេយ្យ ជូនរដ្ឋាករទឹកទាំង៩ ដែលទើបបង្កើតឡើង នៅក្នុងវគ្គបណ្ដុះបណ្ដាល សហការរៀបចំដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ និងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ និងឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង
ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បតិ្ដរដ្ឋ និងចំណូលមិនមែនសារពើពន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅខេត្តសៀមរាប។ វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែកញ្ញា គ.ស.២០២៤ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីសញ្ញាណទូទៅនៃសហគ្រាសសាធារណៈ និងពង្រឹងសមត្ថភាពបន្ថែមដល់រដ្ឋាករទឹកក្នុងការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាព។