កិច្ចប្រជុំកម្រិតបច្ចេកទេសរវាងក្រុមការងារអន្តរក្រសួង និងតំណាងក្រុមហ៊ុនឯកជន ដើម្បីពិភាក្សាលើកិច្ចការពាក់ព័ន្ធនឹងមណ្ឌលហិរញ្ញវត្ថុ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម​ រស់ សីលវ៉ា

កាលបរិច្ឆេទ៖ 27-07-2024 08:01 AM

ចាប់ពីថ្ងៃ៤-៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤-២៦ខែកក្កដា ឆ្នាំ២០២៤  លោកស្រី នាន បូនី  អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម  អមដោយ  លោកស្រី ថោ សេដ្ឋចាន់លីដា  អនុប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងក្រុមការងារអន្តរក្រសួង និងតំណាងក្រុមហ៊ុនឯកជន ដើម្បីពិភាក្សាលើកិច្ចការពាក់ព័ន្ធនឹងមណ្ឌលហិរញ្ញវត្ថុ ក្រោអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម​ រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ) និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ព្រមទាំងជាប្រធានក្រុមការងារមណ្ឌលហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំស្ថាប័ន អង្គភាព និងវិស័យឯកជន ។