កិច្ចប្រជុំពិភាក្សាអំពី "ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល (Train-the-Trainer Program) សម្រាប់ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា" តាមប្រព័ន្ធអនឡាញ Zoom

កាលបរិច្ឆេទ៖ 26-07-2024 09:58 PM

នារសៀលថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:០០ នាទីរសៀល
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស និងមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី "ការរៀបចំកម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល (Train-the-Trainer Program) សម្រាប់ស្តង់ដាគណនេយ្យសាធារណៈកម្ពុជា" តាមប្រព័ន្ធអនឡាញ Zoom ជាមួយតំណាងអគ្គនាយកដ្ឋានរតនាគារជាតិ​ និងវិទ្យាស្ថានសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។