សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី "លទ្ធផលនៃការចុះការត្រួតពិនិត្យគុណភាពសវនកម្មសម្រាប់ឆ្នាំ២០២៣ និងទិសដៅការងារបន្តលើការកម្មវិធីត្រួតពិនិត្យគុណភាពសវនកម្ម"

កាលបរិច្ឆេទ៖ 26-07-2024 01:13 PM

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤  វេលាម៉ោង ៨:៣០ នាទីព្រឹក នៅអគារ 345 Office Space, លោក ជេន ផាត អគ្គនាយករង នៃនិយ័តករគណនេយ្យនិងសវនកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម បានដឹកនាំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី "លទ្ធផលនៃការចុះការត្រួតពិនិត្យគុណភាពសវនកម្មសម្រាប់ឆ្នាំ២០២៣ និងទិសដៅការងារបន្តលើការកម្មវិធីត្រួតពិនិត្យគុណភាពសវនកម្ម" ដោយមានការចូលរួមពីនិយ័តករ ស្ថាប័នពាក់ព័ន្ធ និងសវនករដែលមកពីក្រុមហ៊ុនសវនកម្មចំនួន ៧៥ នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីលទ្ធផលទូទៅនៃកម្មវិធីត្រួតពិនិត្យគុណភាពសវនកម្មកាលពីឆ្នាំ២០២៣ និងដើម្បីបង្តើតឱ្យមានជាវេទិកាពិភាក្សាលើបទពិសោធន៍ ដែលបានអនុវត្តកន្លងមកនិងការត្រៀមរៀបចំខ្លួនសម្រាប់ពេលអនាគត ឱ្យធានាបាននូវគុណភាពសវនកម្មនៅកម្ពុជា។