ការប្រឡងប្រជែង លើវិញ្ញាសាសម្ភាសន៍ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៥ រូប ឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

កាលបរិច្ឆេទ៖ 24-07-2024 03:24 PM

នាព្រឹកថ្ងៃពុធ ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក  ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤   និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស)នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) បានរៀបចំការប្រឡងប្រជែង លើវិញ្ញាសាសម្ភាសន៍ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ៥រូប ឱ្យចូលបម្រើការងារនៅនិយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំ ន.គ.ស. ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  ក្រោមអធិបតីភាព លោក ជា ចាន់ថា  អគ្គនាយករង នៃនិយ័តករគណនេយ្យ និងសវនកម្ម និងជាអនុប្រធាន អនុគណៈកម្មការសម្ភាសន៍ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម និងជាប្រធានអនុគណៈកម្មការសម្ភាសន៍ អមដោយ លោក លោកស្រី ជាសមាជិកនៃអនុគណៈកម្មការសម្ភាសន៍។