កិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការស្ដង់ដាគណនេយ្យជាតិ “ខ្សែ ក្រវ៉ាត់មួយ ផ្លូវមួយ” លើកទី៦ ដែលបានរៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធអនឡាញ Zoom

កាលបរិច្ឆេទ៖ 24-07-2024 02:23 PM

នាថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម  លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋាន បានដឹកនាំមន្ត្រីនៃនាយកដ្ឋានបច្ចេកទេសចូលរួមកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការស្ដង់ដាគណនេយ្យជាតិ “ខ្សែ ក្រវ៉ាត់មួយ ផ្លូវមួយ” លើកទី៦ ដែលបានរៀបចំឡើងដោយក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធអនឡាញ Zoom។ វេទិកាកិច្ចសហប្រតិបត្តិការស្ដង់ដាគណនេយ្យជាតិ “ខ្សែ ក្រវ៉ាត់មួយ ផ្លូវមួយ” លើកទី៦ នេះប្រព្រឹត្តឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៤។