កិច្ចប្រជុំក្រុមការងារបង្គោលដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំ វេទិកាគណនេយ្យជាតិឆ្នាំ២០២៤ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី 17 - 18 ខែតុលា ឆ្នាំ២០២៤

កាលបរិច្ឆេទ៖ 23-07-2024 09:33 AM

នារសៀលថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:០០ រសៀល ក្រោមការដឹកនាំរបស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំកិច្ចប្រជុំក្រុមការងារបង្គោលដើម្បីពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំ វេទិកាគណនេយ្យជាតិឆ្នាំ២០២៤ ក្រោមប្រធានបទ “តួនាទីនៃគណនេយ្យនិងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាសម្រាប់ចក្ខុវិស័យឆ្នាំ២០៣០” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី 17 - 18 ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង ន.គ.ស.  វិទ្យាស្ថានគណនេយ្យករ ជំនាញនិងសវនករកម្ពុជា ( ACCA) ប្រចាំប្រទេសកម្ពុជា ព្រមទាំងកិច្ចសហការគាំទ្រពី ក្រុមហ៊ុន DFC និងក្រុមហ៊ុន Banhji ព្រមទាំងក្រុមការងាររបស់ ន.គ.ស.។