កិច្ចពិភាក្សាក្រោមរបៀបវារៈ ១. សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការថ្នាក់ជាតិស្តីពីការរាយការណ៍ព័ត៌មានចីរភាព ២. សេចក្តីព្រាងប្រកាសស្ដីពីការបង្កើតគណៈកម្មការបច្ចេកទេស ស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណៈ

កាលបរិច្ឆេទ៖ 7-05-2024 03:36 PM

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំធំ  ន.គ.ស,                  ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង និងមន្រ្តីនៃនិយ័តករគណនេយ្យនិងសវនកម្ម បានដឹកនាំកិច្ចពិភាក្សាក្រោមរបៀបវារៈដូចខាងក្រោម៖
១. សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការថ្នាក់ជាតិស្តីពីការរាយការណ៍ព័ត៌មានចីរភាព
២. សេចក្តីព្រាងប្រកាសស្ដីពីការបង្កើតគណៈកម្មការបច្ចេកទេស ស្តង់ដាគណនេយ្យសម្រាប់វិស័យសាធារណៈ។