កិច្ចប្រជុំក្រុមការងារ បច្ចេកទេសទី១ នៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ (FSDS) ឆ្នាំ ២០២១- ២០៣០ ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់

កាលបរិច្ឆេទ៖ 7-05-2024 08:27 AM

កាលពីចន្ទ ១៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក  ព.ស. ២៥៦៧ ថ្ងៃទី០៦  ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤:០០ នាទី នៅសាលប្រជុំនៃ  អ.ស.ហ. លោកស្រី  នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម, អមដោយ លោកស្រី ថោ សេដ្ឋចាន់លីដា អនុប្រធាននាយកដ្ឋានកិច្ចការទូទៅ បានចូលរួមកិច្ចប្រជុំក្រុមការងារ បច្ចេកទេសទី១ នៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ (FSDS) ឆ្នាំ ២០២១- ២០៣០ ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. និងមានការអញ្ជើញចូលរួមពីឯកឧត្តម  លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកក្រុមការងារបច្ចេកទេសទី១ នៃគណៈកម្មាធិការដឹកនាំការងារអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ  ។  គោលបំណងនៃកិច្ចប្រជុំនេះ  ដើម្បីពិនិត្យសេចក្តីព្រាង(FSDA) ឆ្នាំ ២០២១- ២០៣០  ឱ្យបានគ្រប់ជ្រុងជ្រោយ ។