កិច្ចប្រជុំបច្ចេកទេសបន្ដលើ “សេចក្តីព្រាងប្រកាសស្ដីពីការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង” ជាមួយក្រុមហ៊ុន Big4 និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.)

កាលបរិច្ឆេទ៖ 3-05-2024 03:49 PM

នាព្រឹកថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤  និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) បានរៀបចំកិច្ចប្រជុំបច្ចេកទេសបន្ដលើ “សេចក្តីព្រាងប្រកាសស្ដីពីការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង” ជាមួយក្រុមហ៊ុន Big4 និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) ក្រោមការដឹកនាំដោយ លោក ជេន ផាត អគ្គនាយករងនៃ ន.គ.ស. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម,អមដោយ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃ ន.គ.ស. តាមប្រព័ន្ធអនឡាញ (Zoom)។ កិច្ចប្រជុំនេះ មានគោលបំណងប្រមូលធាតុចូលគន្លឹះ និងគ្រោងដាក់ឆ្លងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ នាពេលខាងមុខ។