កិច្ចពិភាក្សាជាមួយសមាគមធានារ៉ាប់រងកម្ពុជា ស្តីពីផែនការសកម្មភាពអនុវត្តស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ១៧ “កិច្ចសន្យាធានារ៉ាប់រង” និង លេខ ៩ “ឧបករណ៍ហិរញ្ញវត្ថុ” និងវឌ្ឍនភាពការងារនៃការអនុវត្តផែនការសកម្មភាពលម្អិតរបស់ក្រុមហ៊ុនធានារ៉ាប់រងស្របតាមសេចក្តីជូនដំណឹងលេខ ០០១២/២៣ ន.គ.ស/ស.ជ.ណ

កាលបរិច្ឆេទ៖ 1-05-2024 04:23 PM

នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅអាគារ ៣៤៥ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃនិយ័តករគណនេយ្យនិងសវនកម្ម   បានដឹកនាំកិច្ចពិភាក្សាជាមួយសមាគមធានារ៉ាប់រងកម្ពុជា ស្តីពីផែនការសកម្មភាពអនុវត្តស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាលេខ ១៧ “កិច្ចសន្យាធានារ៉ាប់រង” និង លេខ ៩ “ឧបករណ៍ហិរញ្ញវត្ថុ” និងវឌ្ឍនភាពការងារនៃការអនុវត្តផែនការសកម្មភាពលម្អិតរបស់ក្រុមហ៊ុនធានារ៉ាប់រងស្របតាមសេចក្តីជូនដំណឹងលេខ ០០១២/២៣ ន.គ.ស/ស.ជ.ណ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។