កិច្ចពិភាក្សាប្រចាំឆ្នាំ និងលក្ខខណ្ឌតម្រូវដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់សហព័ន្ធគណនេយ្យករអន្តរជាតិ

កាលបរិច្ឆេទ៖ 30-04-2024 12:11 PM

នារសៀលថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤  វេលាម៉ោង ៣:០០ នាទីរសៀល នៅវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា លោកស្រី នាន បូនី អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃនាយកដ្ឋានគ្រប់គ្រងវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី៖ របៀបវារៈនៃកិច្ចពិភាក្សាប្រចាំឆ្នាំ និងលក្ខខណ្ឌតម្រូវដើម្បីក្លាយជាសមាជិកពេញសិទ្ធរបស់សហព័ន្ធគណនេយ្យករអន្តរជាតិ៕