កិច្ចប្រជុំពិភាក្សាស្តីពីការកត់ត្រាការបង្វិលសងអាករលើតម្លៃបន្ថែម(VAT Refund) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ

កាលបរិច្ឆេទ៖ 30-04-2024 11:24 AM

នារសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី
ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម, លោកស្រី ពេជ្រ ម៉ានីឡា អនុប្រធាននាយកដ្ឋានបច្ចេកទេស អមដោយមន្ត្រីជំនាញបានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការកត់ត្រាការបង្វិលសងអាករលើតម្លៃបន្ថែម(VAT Refund) ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ តំណាងរបស់អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសាលប្រជុំនៃអគ្គនាយកដ្ឋានរតនាគារជាតិ។