កិច្ចប្រជុំពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្ដីពីការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង” តាមប្រព័ន្ធអនឡាញ (Zoom)

កាលបរិច្ឆេទ៖ 29-04-2024 11:57 AM

នាព្រឹកថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម, អមដោយ អគ្គនាយករង, ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃ ន.គ.ស. បានប្រជុំបច្ចេកទេសបន្ដជាមួយក្រុមហ៊ុន Big4 និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ “សេចក្តីព្រាងប្រកាសស្ដីពីការគ្រប់គ្រងគុណភាពសវនកម្ម និងការអះអាង” តាមប្រព័ន្ធអនឡាញ (Zoom)។