សិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈលើ “សេចក្តីព្រាងស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា”

កាលបរិច្ឆេទ៖ 22-02-2023 01:48 AM

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃចន្ទ ១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នៅអគារទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករគណនេយ្យនិងសវនកម្មនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សហការជាមួយ ធនាគារពិភពលោក បានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈលើ “សេចក្តីព្រាងស្តង់ដាគណនេយ្យសាមញ្ញកម្ពុជា” ក្រោមការដឹកនាំរបស់  លោក សេង តុលា អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនិយ័តករគណនេយ្យនិងសវនកម្ម អមដោយមន្ត្រីជំនាញនិយ័តករគណនេយ្យនិងសវនកម្ម  និងមានការចូលរួមពីតំណាងមកពីអគ្គនាយកដ្ឋានពន្ធដារ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា  សមាគមធនាគារនៅកម្ពុជា      សភាពាណិជ្ជកម្មកម្ពុជា  សមាគមសហគ្រិនវ័យក្មេងកម្ពុជា  និងក្រុមហ៊ុនគណនេយ្យនិងសវនកម្ម, សរុបប្រមាណ ៤០នាក់។